About Us

សូមស្វាគមន៍​មក​កាន់​បទ​ពិសោធន៍​ថ្មី​នៃ​ជម្រើស​​​​រស់នៅ​ដ៏​សម្បូរបែប​ជាមួយ​ខុនដូ ដឹ សេវេន រេហ្ស៊ីដិនស៍!

 

​សាងសង់​ឡើង​នៅ​ក្នុង​​បណ្តុំ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​សកម្ម​នៃ​ខណ្ឌ​សែនសុខ​ ដឹ សេវេន រេហ្ស៊ីដិនស៍ មាន​គម្រោង​បណ្តុះ​ខ្លួន​ឲ្យ​ក្លាយ​ជា​​​លំនៅដ្ឋាន​ទាន់សម័យ​​ឈាន​មុខ​គេ​ ដែល​មាន​ទីតាំង​​អំណោយ​ផល​បំផុត​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សង្គម។ ចំណាយ​ពេល​ត្រឹម​តែ​​ ៤ ទៅ ៥​នាទី​ អតិថិជន​របស់ ដឹ សេវេន រេហ្ស៊ីដិនស៍ នឹង​អាច​ស្វែងរក​​ទំនិញ​ដ៏​សម្បូរ​បែប​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ីអន ផ្សារ​ទំនើប Global House និង​ផ្សារ​ទំនើប​បោះដុំ​ ម៉ាក្រូ​​រហ័ស​ទាន់ចិត្ត​។ បន្ថែម​​ដោយ​​​ផ្លូវ​គមនាគមន៍​ធំទូលាយផង​នោះ​​ ដឹ សេវេន រេហ្ស៊ីដិនស៍ ក៏​​​ជា​ចំណុច​កណ្តាល​នៃ​អគារ​ពាណិជ្ជកម្ម​តូចធំ​ជាច្រើន​ ដែល​អតិថិជន​អាច​​ស្វែងរក​ឱកាស​បង្កើត​ទំនាក់ទំនង​មុខ​ជំនួញ​យ៉ាង​ងាយស្រួល​។

 

ដឹ សេវេន រេហ្ស៊ីដិនស៍ មាន​កម្ពស់ ២៧​ជាន់ ចែកចេញ​ជា​ ៣៤២ យូនីត ដែល​ទីតាំង​យូនីត​នីមួយៗ​សុទ្ធ​តែ​មានរានហាល​លក្ខណៈ​ឯកជន​ដែល​អំណោយ​ផល​ដល់​ការ​គយគន់​ទស្សនីយភាព​នៃ​រាជធានី​ដោយ​គ្មាន​ការ​រំខាន។ យូនីត​ទាំង​ ១១ ប្រភេទ មាន​​លក្ខណៈ​ពិសេស​ខុសៗ​គ្នាដើម្បី​ជា​ជម្រើស​​សម្រាប់​អតិថិជន​ជ្រើសរើស​តាម​រសនិយម​​រស់នៅ​ផ្ទាល់​ខ្លួន​។​ ជាមួយ​នឹង​ការ​ចំណាយ​ដ៏សមរម្យ​ អតិថិជន​គ្រប់​ជាន់​ថ្នាក់​របស់​ ដឹ សេវេន រេហ្ស៊ីដិនស៍ សុទ្ធ​តែ​​ទទួលបាន​​នៅ​ការ​រស់នៅ​ដ៏​ស៊ីវីល័យ​ក្នុង​តំបន់​បេះដូង​នៃ​សេដ្ឋកិច្ច​ដែល​​មនុស្ស​សម័យ​ថ្មី​ប្រាថ្នា​ចង់​បាន។

 

ដឹ សេវេន រេហ្ស៊ីដិនស៍ ផ្តល់​ជូន​អតិថិជន​នូវ​​ចំណតរថយន្ត​ធំទូលាយ​ចំនួន៥​ជាន់ ដែល​អាច​ផ្ទុក​បាន​រហូត​ដល់​ ២៥០ រថយន្ត រួម​ជាមួយ​នឹងសេវាកម្ម​បម្រើ​អតិថិជន សួនច្បារ ​កន្លែង​ហាត់ប្រាណ​ អាងហែលទឹក ស្ទីមសូណា បន្ទប់ប្រជុំ បណ្ណាល័យ ភោជនីយដ្ឋាន អ្នក​ជំនាញ​ផ្នែក​សំណង់ និង​​សន្តិសុខពេញ ២៤ ម៉ោង។ ក្រៅ​ពី​នេះ​ អតិថិជន​ក៏​ត្រូវ​បាន​ផ្តល់​ជូន​នូវ​​​ប្រព័ន្ធ​ជណ្តើរ​យន្ត​សុវត្ថិភាពនិង​មាន​ល្បឿន​លឿន ប្រព័ន្ធ​គ្រប់គ្រង​អគ្គីភ័យ​ ដែល​អ្នក​រស់នៅ​ក្នុង​ខុនដូ​ទំនើប​នេះ​អាច​រស់​នៅ​​បាន​ដោយ​គ្មាន​ការ​ព្រួយបារម្ភ​ពី​​​បញ្ហា​អសន្តិសុខ។

 

 

អ្នក​អភិវឌ្ឍនៃដឹ សេវេន រេហ្ស៊ីដិនស៍ ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​​ផ្តល់​ជូន​អតិថិជន​នូវ​ការ​រស់នៅ​ដោយ​ផាសុកភាព គ្មាន​ការ​ព្រួយ​បារម្ភ ពិសេស​គឺ​គុណភាព​នៃ​សំណង់​។ យើង​ធានា​ជូន​នូវ​សំណង់​មាន​គុណភាព​តាម​ស្តង់ដារ ដែល​អាច​ធានា​ជូន​ពី​ភាព​រឹងមាំ​របស់​សំណង់​រយៈ​ពេល​វែង​។ នៅតាម​បណ្តា​យូនីត​នីមួយៗ​ មាន​បំពាក់​នូវ​បរិក្ខារ​ទំនើប​មាន​គុណភាព​ខ្ពស់​ធានា​បាន​ពី​ភាព​រឹងមាំ​បាន​យូរ​អាច​ទប់ទល់​​នឹង​ពន្លឺ​ថ្ងៃ​ និង​សំណើម។ ពិសេសទៅ​ទៀត​នោះ គឺ​​ការ​យក​ចិត្ត​ទុកដាក់​បំផុត​លើ​​បរិក្ខារ​​បន្ទប់​ទឹក បញ្ចៀស​រាល់​បញ្ហា​ក្លិន ឬ អនាម័យ​ផ្សេងៗ ។ ការ​ស្ថាបនា​នៃ ដឹ សេវេន រេហ្ស៊ីដិនស៍ ត្រូវ​បាន​ធ្វើ​ឡើងដោយ​​យក​ចិត្ត​ទុកដាក់​​លើ​បរិយាកាស​និង​បរិស្ថាន​គ្មាន​ការ​បំពុល​ ដើម្បី​ធានា​​នូវ​ការ​ទទួល​បាន​​​​អារម្មណ៍​មនោរម្យ​ដល់​អតិថិជន​​​​ពេល​មក​ដល់​កន្លែង​សម្រាក​របស់​ខ្លួន។ យូនីត​​នីមួយៗ​​មាន​​ពិដាន​​កំពស់ ២.៨ ម៉ែត្រ​ សម្រាប់​បន្ទប់​ទទួល​ភ្ញៀវ​ និង​បន្ទប់​គេង​ និង​ ពិដាន​មាន​កំពស់ ២.៦ ម៉ែត្រ​ សម្រាប់​បន្ទប់​បាយ​ និង​បន្ទប់​ទឹក ដែល​ងាយ​ស្រួល​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​។

 

ដឹ សេវេន រេហ្ស៊ីដិនស៍ រចនា​ផ្ទៃ​ខាង​ក្នុង​​ដោយ​រចនាប័ទ្ម​ទាន់​សម័យ​បែប​បស្ចឹម​ប្រទេស​ ដោយ​មាន​ការ​ផ្គត់ផ្គង់​គ្រឿង​សង្ហារឹម​​គុណភាព​ខ្ពស់​និង​ការ​រចនា​ប្រណីត​ ​ធានា​បាន​នូវបទពិសោធន៍​នៃ​​ការ​​រស់​នៅ​ប្រកបដោយ​​​ភាព​ថ្លៃ​ថ្នូរ និង​ល្អ​ផ្តាច់​គេ​។ ភាព​ល្អ​ប្លែក​ នៃ​ការ​រចនា​របស់​ដឹ សេវេន រេហ្ស៊ីដិនស៍​ មិន​ត្រឹម​តែ​បាន​លើក​ស្ទួយ​មុខមាត់​និង​សោភ័ណភាព​ទីក្រុងប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​ផ្តល់​ជូន​នូវភាព​លេចធ្លោ​ក្នុង​​ការ​រស់នៅ​​ អារម្មណ៍​ជ្រះថ្លា ជាមួយ​នឹង​​​ការ​រចនា​​​អគារ​​ដោយ​ស្ថាបត្យករ​​ជនជាតិខ្មែរ​​​ ដែល​​ឆ្លុះ​បញ្ចាំង​ពី​ភាព​ស៊ីវីល័យពិត​ប្រាកដ​​របស់​​អតិថិជន​នៃ​ ដឹ សេវេន រេហ្ស៊ីដិនស៍​​​​៕